Voice Linking & Learning: We’ve been busy!

Here’s our latest VOICE bulletin! We’re very proud to work with several NGOs across Cambodia in the VOICE network because this helps us learn from each other and do amazing work to support vulnerable and marginalised groups. We want to share the best of their work, inspiration, and energy! 

ពួកយើងពិតជាមានមោទនភាពណាស់ ដែលបានធ្វើការជាមួយអង្គការក្រៅរដ្ឋាភិបាលជាច្រើននៅទូទាំងប្រទេសកម្ពុជាតាមរយៈបណ្ដាញរបស់ VOICE។ ការសហការណ៍គ្នានេះអាចអោយពួកយើងរៀនសូត្រពីគ្នាទៅវិញទៅមក និងធ្វើការងារសំខាន់ៗជាច្រើនក្នុងនាមប្រជាជនកម្ពុជាដែលងាយរងគ្រោះ។ ហេតុនេះហើយទើបពួកយើងចង់ចែករំលែកការខិតខំទាំងនេះជាមួយអ្នកទាំងអស់គ្នា!

 


Independent Democracy of Informal Economy Association (IDEA)

សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ

Check out Facebook live from IDEA on “Effects of COVID-19 on youth in the informal economic sector” to see how we can understand the challenges facing young people working in Cambodia’s informal economic sector.

សូមទស្សនាកម្មវិធីផ្សាយផ្ទាល់សំឡេងកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្រោមប្រធានបទ “ផលប៉ះពាល់នៃជំងឺកូវីដ ១៩ ចំពោះយុវជន ក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ” ដើម្បីអោយដឹងថាអ្វីទៅជាបញ្ហាប្រឈមរបស់យុវជន និងធ្វើយ៉ាងណាក្នុងការជួយយុវជនដែលកំពុងធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា។

 

 


HelpAge Cambodia

អង្គការមនុស្សចាស់កម្ពុជា

There’s no better time for an online meeting! HelpAge Cambodia led an online meeting with its networks to better understand the status of elderly people and their communities. Many are experiencing poverty, and assisting them to access funds from the national government during COVID-19 was an important part of the discussion.

កិច្ចប្រជុំរបស់បណ្តាញមនុស្សវ័យចាស់កម្ពុជា តាមអនឡាញ ដើម្បីស្វែងយល់អំពីស្ថានភាពមនុស្សចាស់ និងសហគមន៍របស់ពួកគាត់ដែលស្ថិតក្នុងគ្រួសារក្រីក្រ ដែលទទួលបានការឧបត្ថម្ភសាច់ប្រាក់ពីរដ្ឋាភិបាល ក្នុងអំឡុងពេលនៃជម្ងឺកូវីដ១៩

 


Representative Self-help Disabilities Organization Batheay (RSDOB)

អង្គការតំណាងជនពិការជួយខ្លួនឯងស្រុកបាធាយ

RSDOB’s daily activities are constantly inspiring! Their team brought crutches to a man with accident-related disabilities in Kompong Cham, taught him how to use them, and provided encouragement. This man was in an accident last year and his mobility was severely restricted, but he has now learnt to walk on his own and enjoys more independence in his community.

អង្គការតំណាងជនពិការជួយខ្លួនឯងស្រុកបាធាយ បានទៅយកឈើច្រត់ ជូនជនមានពិការភាពនៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មខេត្តកំពង់ចាម និងបង្ហាត់បង្ហាញគាត់ពីរបៀបប្រើឈើច្រត់ និងការធ្វើដំណើរដោយឈើច្រត់ ព្រមទាំងលើកទឹកចិត្តគាត់អោយប្រឹងប្រែងដោយខ្លួនឯង។ គាត់រងគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំ២០១៩ ឥឡូូវគាត់អាចធ្វើដំណើរបាន និងមានភាពឯករាជ្យជាងមុននៅក្នុងសហគមន៍របស់គាត់។

 


Conserve Indigenous Peoples Language Organization (CIPL)

អង្គការថែរក្សាភាសាជនជាតិដើមភាគតិច

Language barriers cannot silence the amplification of important messages! Learn how to protect yourself from COVID-19 in the Kreung Indigenous language (with English subtitles), produced by CIPL.

ពិតជាពិសេសសម្រាប់បងប្អូនជនជាតិដើមដែលមិនចេះភាសាខ្មែរ! នេះជារបៀបការពារខ្លួនពីជំងឺកូវិដ-១៩ ជាភាសាជនជាតិដើមភាគតិចគ្រឹង។

 

 


Cambodia of Indigenous People Culture Care’s Organization (CICO) 

អង្គការថែរក្សាវប្បធម៌ជនជាតិដើមភាគតិចនៃកម្ពុជា

CICO is implementing its campaign about COVID-19 protection in rural areas within indigenous communities. Their focus is on people with disabilities, vulnerable women, and their families. Check out their campaign resources here.

អង្គការ ថែរក្សាវប្បធម៌ ជនជាតិដើមភាគតិច នៃកម្ពុជា (CICO) បានបន្តផ្សព្វផ្សាយពីរបៀបការពារ ពីជំងឺកូវីដ-១៩ នៅតំបន់ដាច់ស្រយាល នៃសហគមន៍ជនជាតិដើមភាគតិច ជាពិសេស ដល់ក្រុមគ្រួសារ នៃជនពិការ និងស្រ្តីងាយរងគ្រោះ។ សម្រាប់សកម្មភាពផ្សេងទៀត សូមចូលទៅកាន់តំណភ្ជាប់នេះ

 


Positive Parenting training

វគ្គបណ្តុះបណ្តាលស្តីពីការចិញ្ចឹមកូនបែបវិជ្ជមាន

COVID-19 cannot stop us from learning! This Life Cambodia organised a two-day “Positive Parenting training” training that was conducted by “Improving Cambodia’s Society Through Skillful Parenting (ICS-SP)” in Phnom Penh. Twenty-three participants from 11 organisations had a great time learning ‘train the trainer’ techniques and look forward to using these new skills in the future.

កូវីដ១៩ មិនអាចបញ្ឈប់ពួកយើងមិនអោយរៀនសូត្របានទេ! អង្គការជីវិតនៅកម្ពុជាបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការចិញ្ចឹមកូនបែបវិជ្ជមាន ដែលមានរយៈពេល ២ថ្ងៃនៅទីក្រុងភ្នំពេញ ដោយមានអ្នកចូលរួមចំនួន ២៣ រូប មកពីស្ថាប័ននានាចំនួន ១១។ ពួកយើងពិតជាមានពេលវេលាល្អជាមួយគ្នា និងរៀនសូត្រពីគ្នាបានកាន់តែច្រើនជាងមុន។

 

View our previous bulletin.

Latest News