តើអ្នកចង់រាយការណ៍ពីករណីអំពើហិង្សាក្នុងគ្រួសារមែនទេ?
សូមទាក់ទងបណ្ដាញទូរស័ព្ទ ជំនួយកុមារកម្ពុជាតាមលេខ១២៨០
ឬ
អំពើហិង្សាក្នុងគ្រួសារក្នុងកំឡុងពេលរាតត្បាតនៃជំងឺកូវីដ -១៩៖ ផលប៉ះពលលើបញ្ហាដែលមិនអាចចៀសផុត
សូមស្វែងយល់ពីច្បាប់
សូមចុចនៅទីនេះដើម្បីស្តាប់
(FOR ENGLISH VERSION CLICK HERE)
ជនរងគ្រោះដោយសារអំពើហិង្សាក្នុងគ្រួសារ អាចមានហានិភ័យខ្ពស់ក្នុងកំឡុងពេលរាតត្បាតជំងឺកូវីដ-១៩នេះ។ កង្វល់ផ្លូវចិត្ត ភាពតានតឹងផ្នែកហិរញ្ញវត្ថុ និងភាពតានតឹងដោយសារការរ់សនៅក្នុងបរិវេណបិទជិតជាមួយសមាជិកគ្រួសាររយៈពេលជាយូរ ធ្វើឱ្យស្ត្រីនិងកុមារប្រឈមនឹងហានិភ័យខ្ពស់អំឡុងពេលបិទចរាចរណ៍ក្នុងទីក្រុង។ យ៉ាងណាមិញ យើងទាំងអស់គ្នាអាចជួយដោះស្រាយបញ្ហានេះបានដោយស្វែងយល់ឱ្យកាន់តែច្បាស់អំពីតម្រូវការក្នុងការគាំទ្រដល់ជនរងគ្រោះ និងយល់ដឹងពីរបៀបអនុវត្តជាក់ស្តែង។ លោកអ្នកអាចអានរបាយការណ៍ដែលយើងខ្ញុំបានសរសេរឡើងដោយចុចនៅទីនេះ។
ក្នុងស្ថានភាពដែលមិនធ្លាប់មានពីមុនមកនេះ ការសម្របសម្រួល និងការសហការ គឺចាំបាច់ដើម្បីបង្កើនប្រសិទ្ធភាពនៃការឆ្លើយតបរបស់យើង។ យើងបានបង្កើតទិន្នន័យមួយសម្រាប់អ្នកពាក់ព័ន្ធទាំងអស់ដើម្បីចែករំលែក និងទទួលបានធនធាន ព័ត៌មាន និងជំនាញសម្រាប់ប្រឆាំងនឹងអំពើហិង្សាក្នុងគ្រួសារក្នុងកំឡុងពេលរាតត្បាតនៃជំងឺនេះ។
អង្គការជីវិតនេះនឹងចាប់ផ្តើមធ្វើការចងក្រងបណ្តាញសេវាទូទាំងប្រទេស ដើម្បីបង្កើតឯកសារសំខាន់មួយដែលមានព័ត៌មានពីសេវាកម្មទាំងអស់ ដែលជនរងគ្រោះនៅគ្រប់ខេត្តក្រុងអាចស្វែងរកបានដោយងាយ។ ដើម្បីបង្កើតថតឯកសារពេញលេញ ហើយមានប្រសិទ្ធភាពមួយ យើងខ្ញុំត្រូវការការសហការពីអ្នកផ្តល់សេវាកម្មទាំងអស់។ យើងខ្ញុំបានបង្កើតការស្ទង់មតិមួយដើម្បីប្រមូលព័ត៌មាននេះ។
REACH OUT. CHECK IN. ACT.
(ប្រាប់ សួរ អនុវត្ត) ជាយុទ្ធនាការដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាក្នុងគ្រួសារដែលកំពុងកើនឡើងក្នុងកំឡុងពេលរាតត្បាតជម្ងឺកូវីដ-១៩។
ពួកយើងបានបង្កើតផ្ទាំងរូបភាពទាំងបីនេះឡើងសម្រាប់ចែកចាយតាមអ៊ីនធើណេតក្នុងកំឡុងដែលជម្ងឺកូវីដ-១៩នេះកំពុងវាយលុក។ ប្រទេសកម្ពុជាកំពុងជិតប្រកាសអាសន្នហើយ ហើយយើងបានត្រៀមខ្លួនជាស្រេចដើម្បីជួយដល់អ្នកដែលរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ។
ដល់ពេលដែលបុរសត្រូវចូលរួមបញ្ឈប់អំពើហិង្សាលើស្ត្រីហើយ
តើលោកអ្នកអាចធ្វើអ្វីខ្លះដើម្បីជួយដល់ស្រ្តី និងកុមារ
អង្គការជីវិតនៅកម្ពុជាយើងជឿជាក់យ៉ាងមុតមាំថា យើងត្រូវតែបញ្ឈប់អំពើហិង្សា ហើយទាល់តែមានការចូលរួមពីលោកអ្នកទាំងអស់គ្នាទើបយើងអាចសម្រេចការផ្លាស់ប្តូរនេះបាន។ សំខាន់ជាងនេះទៅទៀត បុរសដែលប្រើហិង្សាត្រូវផ្លាស់ប្តូរអាកប្បកិរិយារបស់ពួកគាត់ហើយត្រូវយល់ថាអំពើហិង្សាជាបទឧក្រិដ្ឋ។ យើងគ្រប់គ្នានៅក្នុងសហគមន៍អាចជួយដល់ស្ត្រីនិងកុមារដោយសិក្សាបន្ថែមពីការពិតនៃការរំលោភបំពានក្នុងគ្រួសារ ស្វែងយល់ពីច្បាប់អោយកាន់តែច្បាស់ និងចូលរួមការសំដែងមតិ ចំពោះបញ្ហាដ៍ស្មុគស្មាញនេះ។ សូមស្វែងយល់ពីច្បាប់នេះនៅទីនេះ។ យើងក៏បានរៀបចំច្បាប់ជាសារសំលេងផងដែរ ដូច្នេះអ្នកដែលមិនអាចអានបានអាចស្ដាប់ និងស្វែងយល់ដូចគ្នា។ សូមចុចនៅទីនេះដើម្បីស្តាប់ ។ ប្រសិនបើលោកអ្នកធ្លាប់ជួបប្រទះអំពើហឹង្សាផ្ទាល់ ឬដឹងថានរណាម្នាក់ដែលលោកអ្នកស្គាល់កំពុងរងគ្រោះ សូមស្វែងរកកន្លែងសុវត្ថិភាពដើម្បីសុំជំនួញនិងការគាំទ្រដូចខាងក្រោម៖
យុទ្ធនាការទូទាំងពិភពលោក
៣០% នៃស្រ្តីកម្ពុជាដែលប្រឈមមុខនឹងអំពើហិង្សានិយាយថាពួកគេមិនដែលស្វែងរកជំនួយដោយសារតែភាពខ្មាស់អៀន។ យើងទាំងអស់គ្នាអាចជួយបានដោយយល់ដឹងពីសញ្ញាដែលបញ្ជាក់ថានរណាម្នាក់ដែលយើងស្គាល់កំពុងប្រឈមនឹងអំពើហិង្សាហើយដោយបញ្ជាក់យ៉ាងច្បាស់យើងចង់ស្តាប់បញ្ហារបស់ពួកគេ។ ប្រសិនបើយើងដឹងពីអំពើហិង្សាក្នុងគ្រួសារដែលជាបញ្ហាដូចនេះ សូមចាប់ផ្តើមរៀនសូត្រនិងជួយនិងកែលម្អច្បាប់ហើយសន្យាផ្តល់ការគាំទ្រដល់ស្ត្រីនិងកុមារទាំងអស់ដែលកំពុងប្រឈមនឹងអំពើហិង្សាយើងអាចចាប់ផ្តើម រួមគ្នាបញ្ឈប់អំពើហិង្សា។