Support. Don’t punish in Cambodia.
#SupportDontPunish #NoPlaceForaChild #Diversion #ChildrensRights
With the majority of children in prison on drug-related charges, drug use is one of the main contributory factors in other crimes committed by children. There is a long-overdue need to adopt a wholly different approach to the drug problem in Cambodia, particularly for children. This would include a focus on treatment, rehabilitation, and harm reduction, coupled with efforts to address the underlying causes of drug use – such as poverty and the lack of housing, education, and employment opportunities. In particular young people who use drugs need programs that provide holistic, child-appropriate support and treatment and which protect rather than demonise them.
ដោយកុមារនៅក្នុងពន្ធនាគារភាគច្រើន ជាប់ឃុំពីបទល្មើសទាក់ទងនឹងគ្រឿងញៀន ការប្រើប្រាស់គ្រឿងញៀន គឺជាកត្តាចំបងដែលបណ្តាលឱ្យពួកគេប្រព្រឹត្តបទល្មើសដទៃទៀត។ ហេតុដូចនេះហើយ យើងត្រូវតែចាប់ផ្ដើមងាករកវិធីសាស្រ្តថ្មីៗ ដើម្បីដោះស្រាយបញ្ហាគ្រឿងញៀននៅក្នុងប្រទេសកម្ពុជា ជាពិសេសសម្រាប់កុមារ។ វិធីសាស្ត្រទាំងនេះ រួមមានការផ្តោតលើការព្យាបាល ការស្តារនីតិសម្បទា និងការកាត់បន្ថយគ្រោះថ្នាក់ ព្រមទាំងដោះស្រាយបុព្វហេតុនៃការប្រើប្រាស់គ្រឿងញៀនដូចជា ភាពក្រីក្រ កង្វះផ្ទះសម្បែង កង្វះការអប់រំ និងឱកាសការងារផងដែរ។ សំខាន់ជាងនេះទៅទៀត កុមារដែលប្រើប្រាស់គ្រឿងញៀនត្រូវការកម្មវិធីដែលផ្តល់ការគាំទ្រ និងការព្យាបាលសមស្រប ជាជាងការចោទប្រកាន់ពួកគេថាជាមនុស្សអាក្រក់។