Why cash transfers? 7 Reasons / ហេតុអ្វីត្រូវធ្វើការផ្ដល់ជំនួយជាការផ្ទេរសាច់ប្រាក់? ៧ហេតុផល
Why cash transfers? 7 Reasons
ហេតុអ្វីត្រូវធ្វើការផ្ដល់ជំនួយជាការផ្ទេរសាច់ប្រាក់? ៧ហេតុផល
People in Cambodia are suffering. Many voices are calling for help. At This Life, where possible we transfer cash to those in need. The aim of cash transfers is to deliver timely and cost-effective assistance to crisis-affected populations, while at the same time supporting local economies.
We’ve been transferring cash to families receiving case management through our programs for one year now so we thought it was time to revisit why we do this.
ប្រជាជននៅប្រទេសកម្ពុជាកំពុងរងគ្រោះ។ ហើយនៅពេលនេះ មានសម្លេងជាច្រើនកំពុងអំពាវនាវរកជំនួយ។ នៅអង្គការជីវិតនៅកម្ពុជា ពួកយើងផ្ដល់ជំនួយជាសាច់ប្រាក់ទៅអ្នកដែលត្រូវការតាមលទ្ធភាពដែលយើងមាន។ គោលបំណងនៃការផ្ទេរសាច់ប្រាក់គឺដើម្បីផ្តល់ជំនួយប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលាដល់ប្រជាជនដែលរងផលប៉ះពាល់ ហើយក៏ជាផ្នែកមួយនៃការគាំទ្រដល់សេដ្ឋកិច្ចក្នុងតំបន់ផងដែរ។
ពួកយើងបានផ្ទេរសាច់ប្រាក់ទៅក្រុមគ្រួសារដែលស្ថិតនៅក្នុងកម្មវិធីគ្រប់គ្រងករណីរបស់យើងអស់រយៈ ពេលមួយឆ្នាំហើយ ។ ដូច្នេះនេះជាពេលវេលាដ៏សាកសមមួយក្នុងការត្រួតពិនិត្យមើលឡើងវិញនូវមូលហេតុដែលយើងធ្វើការផ្ដល់ជំនួយបែបនេះ។
Reason 1: Cash transfers are quicker. ការផ្ដល់ជំនួយជាសាច់ប្រាក់អាចធ្វើបានយ៉ាងឆាប់រហ័ស។
“Where markets and operational contexts permit, cash-based programming should be the preferred and default method of support.” UN Secretary-General.
“កម្មវិធីផ្ដល់ជំនួយសាច់ប្រាក់ជាមូលដ្ឋាន គួរតែជាវិធីសាស្ត្រដែលត្រូវបានប្រើប្រាស់ចម្បង នៅពេលដែលមានការអនុញ្ញាតឱ្យអនុវត្តសកម្មភាព និងប្រតិបត្តិការតាមទីផ្សារ” អគ្គលេខាធិការអង្គការសហប្រជាជាតិ ។
Reason 2: Cash transfers are cheaper. ការផ្ដល់ជំនួយជាសាច់ប្រាក់មានតម្លៃថោកជាង។
In Ethiopia, the World Food Programme found that it was 25% to 30% cheaper to deliver money than in-kind aid. Another four-country study calculated that it was 13% to 23% more cost-efficient.
នៅប្រទេសអេត្យូពី កម្មវិធីស្បៀងអាហារពិភពលោកបានរកឃើញថាការផ្ដល់ជំនួយជាសាច់ប្រាក់មានតម្លៃថោកជាងការផ្ដល់ជំនួយជាសេវាកម្ម ឬជាផលិតផលផ្សេងៗពី ២៥% ទៅ ៣០%។ ការសិក្សាពីប្រទេសចំនួន៤ផ្សេងទៀតបានគណនាថា ការផ្ដល់ជំនួយជាសាច់ប្រាក់ចំណាយតិចជាងពី ១៣% ទៅ ២៣% ។
Reason 3: Cash transfers uphold dignity. ការផ្ដល់ជំនួយជាសាច់ប្រាក់លើកស្ទួយសេចក្ដីថ្លៃថ្នូរ។
We share the vision that humanitarian assistance offers the greatest choice, dignity, and value for people affected by crisis.
ពួកយើងសុទ្ធតែប្រកាន់យកចក្ខុវិស័យមួយថា ជំនួយមនុស្សធម៌ផ្តល់នូវជម្រើស សេចក្តីថ្លៃថ្នូរ និងតម្លៃខ្ពស់បំផុតសម្រាប់ប្រជាជនដែលរងគ្រោះដោយសារវិបត្តិ។
Reason 4: Cash transfers generate less waste. ការផ្ដល់ជំនួយជាសាច់ប្រាក់កាត់បន្ថយកាកសំណល់។
Unwanted items are frequently sold, wasting valuable resources. In the worst cases, more than 50% of in-kind aid is sold by recipients, often at a big discount, to buy what they really need. This devalues the impact of donors’ aid.
របស់របរដែលគេមិនចង់បានត្រូវបានដាក់លក់ជាញឹកញាប់ ដែលជាហេតុធ្វើឱ្យខ្ជះខ្ជាយធនធានមានតម្លៃ។ ក្នុងករណីអាក្រក់បំផុត ជំនួយជាសេវាកម្ម ឬជាផលិតផលផ្សេងៗជាង៥០%ត្រូវបានអ្នកទទួលជំនួយនោះយកទៅលក់បន្ត ហើយភាគច្រើនលក់ក្នុងតម្លៃទាបខ្លាំង ដើម្បីបានប្រាក់យកទៅទិញអ្វីដែលជាតម្រូវការចាំបាច់របស់ពួកគាត់។ ទាំងនេះធ្វើឱ្យប៉ះពាល់ដល់ថវិការបស់ម្ចាស់ជំនួយ។
Reason 5: Cash transfers support local economies. ការផ្ដល់ជំនួយជាសាច់ប្រាក់គាំទ្រសេដ្ឋកិច្ចក្នុងតំបន់។
A cash-based response will help meet basic needs while also supporting markets and local economies to recover, saving lives, and protecting livelihoods at the same time.
ការឆ្លើយតបផ្អែកលើសាច់ប្រាក់នឹងជួយបំពេញតម្រូវការមូលដ្ឋានទន្ទឹមនឹងជួយទ្រទ្រង់ទីផ្សារ និងសេដ្ឋកិច្ចក្នុងស្រុកឱ្យងើបឡើងវិញ បានជួយជីវិត និងគាំទ្រជីវភាពរស់នៅក្នុងពេលតែមួយ។
Reason 6: Cash transfers are better for recipient welfare. ការផ្ដល់ជំនួយជាសាច់ប្រាក់បង្កើនសុខុមាលភាពអ្នកទទួល។
In a survey of economists, 84% agreed with the claim that “cash payments increase the welfare of recipients to a greater degree than do transfers-in-kind of equal cash value.” Amartya Sen also won the Nobel Prize for Economics for proving the value of this approach.
នៅក្នុងការស្ទង់មតិលើអ្នកសេដ្ឋកិច្ច ចំនួន៨៤% បានយល់ស្របនឹងការអះអាងដែលថា “ការផ្ដល់ជំនួយជាសាច់ប្រាក់បង្កើនសុខុមាលភាពរបស់អ្នកទទួលក្នុងកម្រិតមួយដែលធំជាងការផ្ដល់ជំនួយជាសេវាកម្ម ឬជាផលិតផលផ្សេងៗ ទោះការផ្ដល់ជំនួយទាំងពីរប្រភេទនេះមានតម្លៃស្មើគ្នាក៏ដោយ។ ” អាម៉ាទីយ៉ា សែន (Amartya Sen) ក៏បានឈ្នះពានរង្វាន់ណូបែលផ្នែកសេដ្ឋកិច្ចផងដែរសម្រាប់ការបង្ហាញពីតម្លៃនៃវិធីសាស្រ្តនេះ។
Reason 7: Cash transfers are low risk in the context of holistic case management. ការផ្ដល់ជំនួយជាសាច់ប្រាក់មានហានិភ័យទាបនៅក្នុងបរិបទនៃការគ្រប់គ្រងករណី។
This Life’s case managers have been working remotely for a large portion of the past 12 months. Cash transfers allow them to provide financial assistance while retaining focused case management support through phone calls and messaging services.
អ្នកគ្រប់គ្រងករណីរបស់ អង្គការជីវិតនៅកម្ពុជាបានធ្វើការពីចម្ងាយ អស់រយៈពេល ប្រមាណ១២ខែកន្លងមកនេះ។ ការផ្ដល់ជំនួយជាសាច់ប្រាក់អនុញ្ញាតឱ្យពួកគេផ្តល់ជំនួយហិរញ្ញវត្ថុដល់ករណីមួយចំនួន ព្រមទាំងបន្តផ្ដល់ជំនួយដល់ករណីផ្សេងៗដែលត្រូវការការយកចិត្តទុកដាក់ខ្ពស់ក្នុងពេលតែមួយ តាមរយៈការហៅទូរស័ព្ទនិងសេវាកម្មផ្ញើសារ។
Covid Bonus Reason. Cash transfers are safer. ហេតុផលបន្ថែម។ ការផ្ដល់ជំនួយជាសាច់ប្រាក់មានសុវត្ថិភាពជាង។
A reduction in face-to-face contact wherever possible is important in these Covid times. Cash transfers can be done with no physical interaction between the recipient and the provider.
ការកាត់បន្ថយនៃទំនាក់ទំនងទល់មុខគ្នាគ្រប់ទីកន្លែងដែលអាចធ្វើទៅបានគឺមានសារៈសំខាន់នៅក្នុងអំឡុងពេលដែលមានជំងឺរាតត្បាតកូវីដ-១៩នេះ។ ការផ្ដល់ជំនួយជាសាច់ប្រាក់អាចធ្វើទៅបានដោយមិនចាំបាច់មានការជួបដោយផ្ទាល់រវាងអ្នកទទួលនិងអ្នកផ្តល់សេវាឡើយ។