Children in conflict with the law need support, not prison / កុមារទំនាស់នឹងច្បាប់ត្រូវការការគាំទ្រ មិនមែនដាក់ពន្ធនាគារនោះទេ

 

This Life’s most recent research demonstrates that the most effective way to help children in conflict with the law is to keep them out of prison. Our This Life Without Bars (TLWB) program aims to do precisely that, by promoting diversion and alternatives to custodial sentencing and supporting children’s rehabilitation within their community, not apart from it.

Children are the future of society and we should be supporting and encouraging each and everyone to play a positive role in their local communities. The majority of children (aged 14 to 18)  who are currently sent to prison have been accused or convicted of minor, non-violent offenses, such as selling drugs to their peers, low-level drug use, or theft. If we separate and ostracise them at such an early age, and if we do not provide them with the support services they need, it is likely they will re-offend and drift further away from their families and communities.

This Life already works with children and young people in prison, increasing their skills, knowledge, and family connections and aiding their successful integration back into their communities on release. We have also developed drug and alcohol awareness programs for children in prison. Our approach is overwhelmingly successful, with 86% of program participants finding jobs after their release and an extremely low recidivism rate. Prior to This Life’s involvement, recidivism was at 60% in the first six months after offending, and it is now 2%. Yet we cannot reach all children in prison. All too often we see children slipping through the net, but this does not need to be the case.

There can be no doubt that Cambodian prisons are dangerous and insecure places for children. They are extremely overcrowded facilities, designed for adult offenders with few specialised programs or facilities for young people. It has been widely reported that drugs are widely available in the prison system and there are no guarantees that children will be protected from adult prisoners. Whilst in prison the majority of children miss out on education, training, and work opportunities and it can be difficult for families to maintain regular contact through in-person visits.

Four years since the adoption of the Law on Juvenile Justice in Cambodia, a law that promotes the increased use of diversionary measures and alternatives to detention for children, it is now possible to build a system of community-based rehabilitation.  The best interests of the child are always at the forefront and with authorities working together with NGOs, families, and local communities we can develop local solutions for children in conflict with the law. These approaches aim to identify and work with children at risk of offending, reduce recidivism without resorting to detention, and strengthen existing programs for vulnerable children by engaging them in positive behaviour and relationships. 

With the majority of children in prison on drug-related charges, drug-use is one of the main contributory factors in other crimes committed by children.  There is a long-overdue need to adopt a wholly different approach to the drug problem in Cambodia, particularly for children. This would include a focus on treatment, rehabilitation, and harm reduction, coupled with efforts to address the underlying causes of drug use  –  such as poverty and the lack of housing, education, and employment opportunities. In particular young people who use drugs need programs that provide holistic, child-appropriate support and treatment and which protect rather than demonise them.

We believe that the type of crime prevention initiatives, NGO, and community support needed by children in conflict with the law can also most effectively help young drug users, an important point given the close correlation between drug use and imprisonment amongst young people. The benefits of these approaches easily outweigh the negative and potentially long-term impacts of prison on children’s health, relationships, and prospects for training, education, and work opportunities. These approaches also benefit families, communities, and society at large and can reduce pressure on the already overwhelmed prison system. 

As one of the few organisations in Cambodia working in the child and family welfare sector that also has a dedicated juvenile justice program and a drug and alcohol treatment and awareness program for young people, we believe that we are well placed to support authorities and work with children and communities to speed up the pace of juvenile justice reform in the country and to support children to have positive futures. We also believe that this approach is within easy reach at the local level and can begin to be implemented without significant additional resources. We believe that with close coordination, clear communication, and stronger commitment amongst all stakeholders, lasting change is just around the corner.


ការសិក្សាស្រាវជ្រាវថ្មីមួយរបស់អង្គការជីវិតនៅកម្ពុជាបានបង្ហាញថា វិធីសាសស្រ្តជួយកុមារទំនាស់នឹងច្បាប់ដ៏មានប្រសិទ្ធភាពបំផុតនោះគឺការបង្វែរពួកគេពីការជាប់ពន្ធនាគារ។ កម្មវិធីជីវិតគ្មានរបាំង (TLWB) របស់យើងមានគោលបំណងធ្វើការដើម្បីជំរុញវិធីសាស្រ្តនេះ​តាមរយៈការលើកកម្ពស់ ការបង្វែរ និងជម្រើសផ្សេងក្រៅពីការឃុំខ្លួន និងការគាំទ្រដល់ការស្តារនីតិសម្បទារបស់កុមារនៅក្នុងសហគមន៍របស់ពួកគេ មិនមែននៅក្រៅសហគមន៍នោះទេ។

កុមារ គឺជាអនាគតនៃសង្គម ហើយយើងគួរតែគាំទ្រ និងលើកទឹកចិត្តឱ្យកុមារម្នាក់ៗដើរតួនាទីវិជ្ជមាននៅក្នុងសហគមន៍​របស់ពួកគេ។ កុមារភាគច្រើន (អាយុពី ១៤ ទៅ ១៨ ឆ្នាំ) ដែលបច្ចុប្បន្នត្រូវបានបញ្ជូនទៅពន្ធនាគារ ត្រូវបានចោទប្រកាន់ ឬផ្តន្ទាទោសលើបទល្មើសតូចតាច និងអហិង្សាដូចជា ការលក់គ្រឿងញៀនទៅមិត្តភក្តិរបស់ពួកគេ ការប្រើប្រាស់គ្រឿងញៀនកម្រិតទាប ឬចោរកម្ម។ ប្រសិនបើយើងញែកពួកគេចេញពីសង្គម និងបោះបង់ចោលពួកគេតាំងពីវ័យក្មេង ហើយប្រសិនបើយើងមិនផ្តល់ឱ្យពួកគេនូវសេវាគាំទ្រនោះទេ កុមារទាំងនោះអាចនឹងប្រព្រឹត្តបទល្មើសសារជាថ្មី ព្រមទាំងកាន់តែឃ្លាតឆ្ងាយពីគ្រួសារ និងសង្គម។

សព្វថ្ងៃនេះ អង្គការជីវិតនៅកម្ពុជាកំពុងធ្វើការជាមួយកុមារ  និងយុវជននៅក្នុងពន្ធនាគារ  លើការបង្កើនជំនាញ ចំណេះដឹង និងទំនាក់ទំនងជាមួយគ្រួសារ ព្រមទាំងជួយដល់ការធ្វើសមាហរណកម្មពួកគេដោយជោគជ័យត្រឡប់ចូលក្នុងសង្គមវិញ។ យើងក៏បានបង្កើតកម្មវិធីយល់ដឹងអំពីគ្រឿងញៀន និងគ្រឿងស្រវឹងសម្រាប់កុមារនៅក្នុងពន្ធនាគារផងដែរ។ វិធីសាស្រ្តធ្វើការជាមួយកុមាររបស់យើង ទទួលបានជោគជ័យយ៉ាងខ្លាំង ដោយកុមារដែលបានចូលរួមកម្មវិធីនេះ ចំនួន៨៦% បានស្វែងរកការងារត្រឹមត្រូវធ្វើបន្ទាប់ពីបានដោះលែង ហើយអត្រាប្រព្រឹត្តបទល្មើសឡើងវិញ មានកំរិតទាបបំផុត។ មុនពេលអនុវត្តកម្មវិធីរបស់អង្គការជីវិតនៅកម្ពុជា ការប្រព្រឹត្តបទល្មើសឡើងវិញគឺមានប្រមាណ៦០% ក្នុងរយៈពេល៦ ខែដំបូងបន្ទាប់ពីកាការដោះលែង តែឥឡូវអត្រានេះធ្លាក់មកនៅត្រឹម២%ប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ យើងមិនអាចជួយកុមារទាំងអស់នៅក្នុងពន្ធនាគារបានទេ។ ជារឿយៗ យើងឃើញកុមារជាច្រើនដែលមិនបានទទួលការគាំទ្រដែលពួកគេត្រូវការ ប៉ុន្តែរឿងនេះសុទ្ធតែអាចផ្លាស់ប្ដូរបាន។

ជាការពិតណាស់ ពន្ធនាគារនៅកម្ពុជាជាកន្លែងគ្រោះថ្នាក់ និងអសន្តិសុខសម្រាប់កុមារ។ កន្លែងទាំងនេះ ជាកន្លែងដែលមានមនុស្សកកកុញខ្លាំង ហើយក៏ជាកន្លែងដែលត្រូវបានសង់ឡើងសម្រាប់ពិរុទ្ធជនពេញវ័យ ដែលមានកម្មវិធីជំនាញតិចតួច  ឬមិនមានកន្លែងដាច់ដោយឡែកសម្រាប់កុមារឡើយ។ លើសពីនេះទៅទៀត ពន្ធនាគារទាំងនេះ ត្រូវបានរាយការណ៍ថាមានគ្រឿងញៀននៅក្នុងបរិវេណ ហើយមិនមានការធានាការពារកុមារពីអ្នកទោសពេញវ័យទេ។ នៅក្នុងពន្ធនាគារ កុមារភាគច្រើនខកខានទទួលបានការអប់រំ ការបណ្តុះបណ្តាល និងឱកាសការងារ ហើយវាអាចជាការលំបាកសម្រាប់គ្រួសារក្នុងការរក្សាទំនាក់ទំនងជាទៀងទាត់តាមរយៈការមកសួរសុខទុក្ខ។

រហូតមកដល់បច្ចុប្បន្ននេះ ច្បាប់ស្តីពីយុត្តិធម៌អនីតិជននៅកម្ពុជាត្រូវបានអនុម័ត​រយៈពេលបួនឆ្នាំមកហើយ ដែលច្បាប់នេះជំរុញឱ្យមានការបង្កើនការប្រើប្រាស់វិធានបង្វែរ និងជម្រើសផ្សេងក្រៅ​ពីការឃុំឃាំងកុមារ។ ឥឡូវនេះការបង្កើតប្រព័ន្ធនៃការស្តារនីតិសម្បទាតាមសហគមន៍ គឺអាចសម្រេចបាន។ ឧត្តមប្រយោជន៍របស់កុមារតែងតែជាកត្តាចំបង ហើយជាមួយការសហការរវាងអាជ្ញាធរពាក់ព័ន្ធ អង្គការមិនមែនរដ្ឋាភិបាល ក្រុមគ្រួសារ និងសហគមន៍មូលដ្ឋាន យើងអាចបង្កើតដំណោះស្រាយ​សម្រាប់កុមារទំនាស់នឹងច្បាប់។ វិធីសាស្រ្តទាំងនេះ មានគោលបំណងដើម្បីកំណត់អត្តសញ្ញាណ និងធ្វើការជាមួយកុមារដែលមានហានិភ័យខ្ពស់ក្នុងការប្រព្រឹត្តអំពើខុសច្បាប់ កាត់បន្ថយការប្រព្រឹត្តបទល្មើសសាជាថ្មីដោយមិនប្រើប្រាស់ការឃុំឃាំង និងពង្រឹងកម្មវិធីដែលមានស្រាប់សម្រាប់កុមារងាយរងគ្រោះដោយអនុញ្ញាត្តឱ្យពួកគេចូលរួមសកម្មភាពកែប្រែអាកប្បកិរិយានិងទំនាក់ទំនងប្របកដោយវិជ្ជមាន។

ដោយកុមារនៅក្នុងពន្ធនាគារភាគច្រើន ជាប់ឃុំពីបទល្មើសទាក់ទងនឹងគ្រឿងញៀន ការប្រើប្រាស់គ្រឿងញៀន គឺជាកត្តាចំបងដែលបណ្តាលឱ្យពួកគេប្រព្រឹត្តបទល្មើសដទៃទៀត​។ ហេតុដូចនេះហើយ យើងត្រូវតែចាប់ផ្ដើមងាករកវិធីសាស្រ្តថ្មីៗ ដើម្បីដោះស្រាយបញ្ហាគ្រឿងញៀននៅក្នុងប្រទេសកម្ពុជា ជាពិសេសសម្រាប់កុមារ។ វិធីសាស្ត្រទាំងនេះ រួមមានការផ្តោតលើការព្យាបាល ការស្តារនីតិសម្បទា និងការកាត់បន្ថយគ្រោះថ្នាក់ ព្រមទាំងដោះស្រាយបុព្វហេតុ​នៃការប្រើប្រាស់គ្រឿងញៀនដូចជា ភាពក្រីក្រ ​កង្វះផ្ទះសម្បែង ​កង្វះការអប់រំ និងឱកាសការងារផងដែរ។ សំខាន់ជាងនេះទៅទៀត កុមារដែលប្រើប្រាស់គ្រឿងញៀនត្រូវការកម្មវិធីដែលផ្តល់ការគាំទ្រ និងការព្យាបាលសមស្រប​ ជាជាងការចោទប្រកាន់ពួកគេថាជាមនុស្សអាក្រក់។

យើងជឿជាក់ថា ​គំនិតផ្តួចផ្តើមផ្សេងៗដើម្បីទប់ស្កាត់បទល្មើស របស់់អង្គការមិនមែនរដ្ឋាភិបាល និងការគាំទ្រក្នុងសហគមន៍ដែលកុមារត្រូវការ ក៏អាចជួយអ្នកប្រើគ្រឿងញៀនវ័យក្មេងយ៉ាងមានប្រសិទ្ធភាពផងដែរ។ នេះជាចំណុចសំខាន់មួយដែលជាប់ទាក់ទង​យ៉ាងជិតស្និទ្ធរវាងការប្រើប្រាស់គ្រឿងញៀននិងការជាប់ពន្ធនាគារក្នុងចំណោមយុវជន។ អត្ថប្រយោជន៍នៃវិធីសាស្រ្តទាំងនេះ មានច្រើនជាងផលប៉ះពាល់អវិជ្ជមានរយៈពេលវែងដែលជាលទ្ធផលនៃការជាប់​ពន្ធនាគារ ដែលទាំងនោះរួមមានផលប៉ះពាល់លើសុខភាព ទំនាក់ទំនង និងអនាគតរបស់កុមារក្នុងការទទួលបានការបណ្តុះបណ្តាល ការអប់រំ និងឱកាសការងារ។ វិធីសាស្រ្តទាំងនេះ ក៏ផ្តល់អត្ថប្រយោជន៍ដល់គ្រួសារ សហគមន៍ និងសង្គមទាំងមូលផងដែរ ហើយអាចកាត់បន្ថយសម្ពាធលើប្រព័ន្ធពន្ធនាគារសព្វថ្ងៃនេះ។

ក្នុងនាមជាអង្គការមិនមែនរដ្ឋាភិបាលមួយក្នុងចំណោមអង្គការមួយតិចតូចនៅក្នុងប្រទេសកម្ពុជាដែលធ្វើការនៅក្នុងវិស័យសុខុមាលភាពកុមារ និងគ្រួសារ ដែលមានកម្មវិធីយុត្តិធម៌​អនីតិជន និងកម្មវិធីព្យាបាលគ្រឿងញៀន និងគ្រឿងស្រវឹងសម្រាប់យុវជន យើងមានទំនុកចិត្តយ៉ាងខ្លាំងក្នុងការគាំទ្រស្ថាប័នពាក់ព័ន្ធ និងធ្វើការជាមួយ កុមារ និងសហគមន៍ ដើម្បីពន្លឿន​កំណែទម្រង់យុត្តិធម៌អនីតិជននៅក្នុងប្រទេស ឈានដល់ការគាំទ្រកុមារឱ្យមានអនាគតភ្លឺស្វាង។ យើងក៏ជឿជាក់ផងដែរថា វិធីសាស្រ្តនេះអាចចាប់ផ្ដើមអនុវត្តបានយ៉ាងងាយស្រួលនៅថ្នាក់មូលដ្ឋានដោយមិនចាំបាច់ត្រូវការធនធានបន្ថែម។ យើងជឿជាក់ថាដោយមានការសម្របសម្រួលយ៉ាងជិតស្និទ្ធ ការប្រាស្រ័យទាក់ទងច្បាស់លាស់ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងចំណោមអ្នកពាក់ព័ន្ធទាំងអស់ ការផ្លាស់ប្តូរយូរអង្វែង គឺនឹងអាចសម្រេចបានក្នុងពេលឆាប់ៗនេះ។

*Image with kind permission from LICADHO.

Latest News