ការចង្អៀតណែននៅក្នុងពន្ធនាគារនៃប្រទេសកម្ពុជា / Overcrowding in Cambodia’s prisons
ក្នុងរយៈពេលបីខែចុងក្រោយនេះ មាន ព័ត៌មានជាច្រើនអំពីផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ ដែលមិនមានការធូរស្បើយឡើយ ពោលគឺយើងនៅតែឃើញព័ត៌មានទាំងនេះជាប្រចាំ។ វីរុសនេះបានធ្វើឱ្យសង្គមរបស់យើងរង្គោះរង្គើរយ៉ាងខ្លាំង ហើយគ្មានផ្នែកណាមួយដែលមិនទទួលរងការប៉ះទង្គិចនេះនោះឡើយ។ នៅទូទាំងពិភពលោក ការចង្អៀតណែននៅក្នុងពន្ធនាគារត្រូវបានគេចាប់អារម្មណ៍ច្រើនជាងមុន ជាពិសេសចាប់ពីពេលដែលគេទទួលស្គាល់ថាក្រុមមនុស្សទាំងនេះងាយនឹងទទួលរងគ្រោះដោយសារការផ្ទុះឡើងនៃវីរុសនេះ។
នៅថ្ងៃទី១៨ ខែឧសភាកន្លងទៅនេះ ក្រសួងយុត្តិធម៌បានប្រកាសយុទ្ធនាការដោះស្រាយបញ្ហាកកស្ទះ សំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត ដែលយុទ្ធនាការនេះនឹងឈានទៅដល់ការដោះស្រាយបញ្ហាជង្អៀតណែនក្នុងពន្ធនាគារ។
គណៈកម្មាធិការចំនួន៤ ត្រូវបានបង្កើត ដើម្បីគាំទ្រផ្នែកបច្ចេកទេស និងធនធានដល់សាលាដំបូងរាជធានី-ខេត្តទូទាំងប្រទេស។ សេចក្តីប្រកាសបានបញ្ជាក់ថា គណៈកម្មាធិការនីមួយៗនឹងធ្វើការជាមួយតុលាការខេត្ត និងតុលាការក្រុង ដើម្បីធ្វើការពិនិត្យ និងសម្របសម្រួលជាប្រព័ន្ធលើសំណុំរឿងនេះ។ វិធានការទូទាំងប្រទេសនេះ ត្រូវបានបង្កើតឡើងដើម្បីកាត់បន្ថយចំនួនករណីកកស្ទះដែលត្រូវកាត់ក្ដីដែលជាបញ្ហាប្រឈមចំបងមួយរបស់តុលាការ ព្រមទាំងជាបញ្ហាដែលរួមចំណែកបង្កើនចំនួនអ្នកទោសឱ្យកាន់តែច្រើននៅក្នុងពន្ធនាគារផងដែរ។
សម្រាប់អង្គការជីវិតនៅកម្ពុជា ពួកយើងរីករាយណាស់ដែលបានលឺសេចក្តីប្រកាសនេះរបស់ក្រសួង។ យើងខ្ញុំគាំទ្រវិធានការដែលបានលើកឡើងយ៉ាងពេញទំហឹង ហើយយើងខ្ញុំសង្ឃឹមថានឹងអាចប្រើជំនាញក្នុងការធ្វើការជាមួយពន្ធនាគារ និងសហគមន៍ ជាប្រយោជន៍ក្នុងការជួយដល់ដំណើរការនេះ។ កម្មវិធីចំនួនបីនៅក្នុងផ្នែកកុមារនិងគ្រួសាររបស់អង្គការជីវិតនៅកម្ពុជា ផ្តោតលើពន្ធនាគារ។ កម្មវិធីទាំងនេះផ្តល់នូវការគាំទ្រប្រកបដោយប្រសិទ្ធភាពដល់ក្រុមគោលដៅនៅក្នុងពន្ធនាគារ និងសហគមន៍ តាមរយៈការគ្រប់គ្រងករណី។
អ្នកទោសចំនួនប្រហែល៥%នៅប្រទេសកម្ពុជាជាអនីតិជន ហើយក្នុងចំនោមអនីតិជនទាំងនេះ ប្រមាណ៦៥%ត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារចំនួន៣ ដែលយើងខ្ញុំកំពុងធ្វើការជាមួយ ដែលរួមមាន ពន្ធនាគារសៀមរាប បន្ទាយមានជ័យ និងមណ្ឌលអប់រំកែប្រែទី២ (ម២) ។ កម្មវិធីដ៏ជោគជ័យរបស់យើងដែលហៅថា “ចេញពីរបាំងជីវិត” ដែលមានគោលបំណង បង្កើនជំនាញ ចំណេះដឹង និងការផ្សារភ្ជាប់គ្រួសាររបស់កុមារនិងយុវជនក្នុងពន្ធនាគារ ព្រមទាំងសមាហរណកម្មដោយជោគជ័យពេលពួកគាត់ត្រូវត្រឡប់ចូលសហគមន៍វិញក្រោយការដោះលែង។ មុនពេលដែលយើងចាប់ផ្តើមអនុវត្តកម្មវិធីនេះ អត្រាការប្រព្រឺត្តបទល្មើសឡើងវិញក្នុងរយៈពេលប្រាំមួយខែបន្ទាប់ពីការដោះលែងគឺមានចំនួន៦០%។ តែឥឡូវ អត្រាការប្រព្រឹត្តបទល្មើសឡើងវិញសល់ត្រឹម២%តែប៉ុណ្ណោះ។ ក្នុងកំឡុងពេល១០ ឆ្នាំនៃការអនុវត្តកម្មវិធីនេះ អត្រាប្រព្រឺត្តបទល្មើសឡើងវិញគឺមានតិចជាង៥%ប៉ុណ្ណោះ។
កម្មវិធី “ជីវិតក្នុងគ្រួសារ” មានគោលបំណងគាំទ្រ និងការពារក្រុមគ្រួសារងាយទទួលរងការបែកបាក់គ្នា ដើម្បីធានាថាពួកគេអាចបន្តរស់នៅជាមួយគ្នាដោយសុវត្ថិភាព។ កម្មវិធីនេះធានាថាស្ត្រីដែលមានកូន និងអនីតិជន បានទទួលការគាំទ្រក្នុងកំឡុងពេលផ្តន្ទាទោស ដោយបង្រៀនឱ្យពួកគេយល់ដឹងពីសិទ្ធិរបស់ខ្លួន និងអាចធ្វើការសម្រេចចិត្តបានត្រឹមត្រូវនៅពេលចាំបាច់។ យើងខ្ញុំមានជំនាញធ្វើការជាមួយកុមារដែលអណាព្យាបាលជាប់នៅក្នុងពន្ធនាគារ ហើយយើងប្រឹងប្រែងស្វែងរកការកាត់ទោសផ្សេងៗ ដើម្បីជៀសវាងការបែកបាក់គ្រួសារដែលមិនចាំបាច់។ យើងខ្ញុំគាំទ្រក្រុមគ្រួសារតាមរយៈការបង្កើតប្រាក់ចំណូលឱ្យអាណាព្យាបាលរបស់កុមារ និងអនីតិជន ក្រោយពេលត្រូវបានដោះលែងពីពន្ធនាគារ។ លើសពីនេះទៅទៀត យើងខ្ញុំបន្តធ្វើការជាមួយគ្រួសារទាំងនោះរហូតដល់ស្ថានភាពរបស់ពួកគេមានស្ថេរភាព។
ការសេពគ្រឿងញៀននិងគ្រឿងស្រវឹងត្រូវបានគេទទួលស្គាល់ និងរាយការណ៍ថាជាកត្តាដែលអាចនាំឱ្យបុគ្គលមានទំនាស់នឹងច្បាប់។ ដូចនេះហើយ យើងបានបង្កើតកម្មវិធី “ជីវិតមានជម្រើស” ដើម្បីគ្រប់គ្រងករណីទាក់ទងនឹងបញ្ហានេះ ព្រមទាំងផ្ដល់ការអប់រំពីគ្រឿងញៀន និងគ្រឿងស្រវឹង ដល់កុមារ និងយុវជន ដែលកំពុងជាប់ពន្ធនាគារដោយសារការប្រើប្រាស់គ្រឿងញៀនទាំងនេះ។ បន្ថែមពីនេះទៅទៀត យើងខ្ញុំក៏ផ្តល់ការគាំទ្រដល់អ្នកដែលរងគ្រោះដោយសារកត្តាដែលទាក់ទងនឹងគ្រឿងញៀននិងគ្រឿងស្រវឹងផងដែរ។ តាមរយៈកម្មវិធីនេះ យើងជួយដល់អាជ្ញាធរមូលដ្ឋានក្នុងការពង្រឹងសមត្ថភាពរបស់ពួកគាត់លើការធ្វើអន្តរាគមន៍ដើម្បីព្យាបាលការញៀនគ្រឿងញៀននិងគ្រឿងស្រវឹង ក៏ដូចជាការកាត់បន្ថយគ្រោះថ្នាក់ផងដែរ។ ការងារលើកកម្ពស់ការយល់ដឹងរបស់យើងខ្ញុំនៅក្នុងកម្មវិធីនេះ ផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ និងជនជាប់ឃុំក្នុងពន្ធនាគារ។
គោលបំណងរួមនៃកម្មវិធីនីមួយៗ គឺធ្វើសមាហរណកម្មជនជាប់ឃុំទៅក្នុងសហគមន៍របស់ពួកគេវិញ តាមរយៈការគ្រប់គ្រងករណីផ្សេងៗគ្នា ដែលផ្ដល់ដំណោះស្រាយខុសៗគ្នាតាមស្ថានភាពនីមួយៗ។ យើងខ្ញុំស្ម័គ្រចិត្តសហការជាមួយគណៈកម្មាធិការដែលទើបបង្កើតថ្មី ដើម្បីគាំទ្រជនជាប់ឃុំដែលត្រូវបានឃុំឃាំងក្នុងពន្ធនាគារទាំង៣ ដែលយើងខ្ញុំកំពុងធ្វើការជាមួយ។ យើងខ្ញុំសង្ឃឹមថាគណៈកម្មាធិការដែលធ្វើការជាមួយសាលាដំបូង និងពន្ធនាគារទាំងនេះ នឹងផ្ដល់ឱកាសឱ្យអង្គការជីវិតនៅកម្ពុជាដើម្បីជួយបុគ្គលម្នាក់ៗដោយប្រើវិធីសាស្រ្តគ្រប់គ្រងករណី។ យើងខ្ញុំក៏រីករាយក្នុងការសហការជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់ដែលមានគោលបំណងធ្វើសមាហរណកម្មបុគ្គលទាំងនោះចូលទៅសហគមន៍របស់ពួកគេវិញ ឱ្យបានកាន់តែច្រើនតាមដែលអាចធ្វើទៅបាន។
កម្មវិធីរបស់យើងបង្ហាញឱ្យឃើញថាវិធីសាស្រ្ដរបស់យើងមានប្រសិទ្ធិភាពក្នុងការកាត់បន្ថយការប្រព្រឺត្តបទល្មើសម្ដងទៀត ហេតុដូច្នេះហើយការពង្រីកកម្មវិធីនេះ ពិតជាមានឥទ្ធិពលវិជ្ជមានក្នុងការដោះស្រាយបញ្ហាចង្អៀតណែននៅក្នុងពន្ធនាគារ។ យើងខ្ញុំមានសេចក្តីសោមនស្សរីករាយនឹងមើលឃើញនូវវឌ្ឍនភាពរបស់គណៈកម្មាធិការថ្មីនេះ ហើយយើងខ្ញុំក៏សូមបង្ហាញនូវឆន្ទៈរបស់យើងក្នុងការផ្តល់ការគាំទ្រ ចំណេះដឹង និងជំនាញរបស់យើង ក្នុងការជួយដោះស្រាយបញ្ហានេះផងដែរ។ យើងខ្ញុំទន្ទឹងរង់ចាំសហការយ៉ាងសកម្មជាមួយក្រសួងយុត្តិធម៌ គណៈកម្មាធិការថ្មី សាលាដំបូងរាជធានី-ខេត្ត អគ្គនាយកដ្ឋានពន្ធនាគារ និងស្ថាប័នពាក់ព័ន្ធទាំងអស់ដើម្បីគាំទ្រដល់ការធ្វើសមាហរណកម្ម និងការគ្រប់គ្រងករណីក្រោយពេលដោះលែង។
Billy Gorter
នាយកប្រតិបត្តិ
អង្គការជីវិតនៅកម្ពុជា
Over the last three months, there has been no respite from bad news about the effects of the coronavirus pandemic. The virus has shaken us to our core, and it seems that no corner of society remains untouched. Globally, overcrowding in prisons has been dragged into the spotlight since it was acknowledged that these populations are particularly vulnerable to a coronavirus outbreak.
On Monday 18 May, Cambodia’s Ministry of Justice announced a campaign to clear a backlog of cases at each municipal and provincial court which then contribute in reducing overcrowding in its prisons. Four committees have been created and each committee will work with provincial courts and the municipal court to provide a systematic and coordinated review of the case backlog. This nationwide approach is slated to reduce the caseload that is currently choking the courts and contributing to overcrowding in prisons further down the line.
At This Life, we were very pleased to hear the announcement from the Ministry. We are fully supportive of the measures outlined, and we are hopeful that our expertise in working with prisons and communities can be beneficial in assisting with the process. Three of This Life’s programs within our Children and Families section have a strong focus on prisons, and together these programs provide effective support, both prison-based and community-based, through a tailored case management approach.
Around five percent of prisoners in Cambodia are juveniles, and around 65% of these are held in the three prisons where we work: Siem Reap and Banteay Meanchey prisons, and Correctional Center 2 (CC2). Our successful This Life Beyond Bars program increases the skills, knowledge and family connections of children and young people in prison, and aids successful integration back into their communities upon release. Before we commenced this program, recidivism in the six months following release was at 60%. Now it’s 2%. For the past 10 years of the program’s implementation, less than 5% reoffended.
This Life In Family aims to support and preserve vulnerable families at risk of separation to safely remain together. This program ensures that women with children and juveniles are supported throughout the sentencing process, are aware of their rights, and are able to make well-informed decisions where necessary. We have expertise working with children whose caregivers are in prison, and we advocate for alternatives to custodial sentences to avoid unnecessary separation. We support families with income generation on release of the parent and juveniles from prison, and we continue to work with the families until their situation stabilises.
It is well-known and reported that drug and alcohol abuse can lead to conflict with the law. We developed This Life With Choices specifically to provide case management and drugs and alcohol education for children and young people who are in prison as a direct result of substance abuse. We also provide support for those who are at risk due to the factors associated with drugs and alcohol. Through this program, we have also assisted local authorities to increase their capacity in drug and alcohol treatment intervention and harm reduction. Our awareness-raising work in this program benefits both community and prison populations.
The common aim of each of these programs is to reintegrate offenders to their community through a case management approach that addresses each situation holistically. We would willingly collaborate with the newly formed committees to support those in the three prisons where we currently work. It is our hope that the committees working with these prisons identify opportunities for This Life to provide direct support to individuals using our holistic case management approach. We would also enthusiastically collaborate with any of the stakeholders involved with the aim of reintegrating as many people as possible to their communities.
Our programs are proven to reduce recidivism, therefore over time, a scaled approach would have a positive impact on overcrowding. We’re excited to see the progress made by the new committees and we reiterate our willingness to offer our support, knowledge and expertise in whatever capacity it can be of most benefit. We are looking forward to actively cooperating and collaborating with the Ministry of Justice, the Committee, Provincial and Municipal courts, General Department of Prison and relevant stakeholders to support the reintegration and on-going post-release case management.
Billy Gorter
Executive Director
This Life Cambodia