Why our new campaign against domestic violence is targeting men directly
(Khmer language below)
Today we launch our new campaign against domestic violence, alongside countless organisations worldwide who are joining the 16 days of activism against violence against women.
Our campaign was inspired by the well known Khmer saying that “Cambodians have the blood of warriors in their veins”, a remembrance of the glories of the Khmer Empire. We take this proud saying but add our own message – a true, honourable warrior wouldn’t hurt a woman or a child. That’s why our campaign is called “Honourable Warrior”.
Unlike our campaign last year, which educated women on the law, this campaign is chiefly targeted at Cambodian men. Why? For one horrifying reason. According to a UN study from 2013, 36% of Cambodian men who had ever had a partner admitted to using violence, including sexual violence, against a partner at least once in their lives. If that many admitted it, we suspect the true figure is much higher. Put simply, men must change, and our whole campaign will be backed by boxers, footballers, rappers, singers and more who agree and who we believe will influence thousands of Cambodian men.
This campaign was inspired and developed by our incredible team who work across communities in Siem Reap, providing information on violence and the law to thousands of women, training hundreds of local authority figures including police and village chiefs in how to respond to domestic violence, educating school children on respect within relationships and – increasingly – organising men’s groups to confront the causes of violence more directly. It was our staff who told us that this campaign should target men, and who will be running a series of community events in parallel (check our Facebook page for more details).
As well as launching our video we are asking all Cambodians to show support for our Honourable Warrior promises – that 1) they will never use violence against someone vulnerable, especially a woman or child 2) that they will treat all with respect, especially women, and 3) that they will bring up their children to do likewise. We have even created a Facebook group for this new band of honourable warriors to share their beliefs and encourage each other in their opposition to violence.
Keep checking our Facebook page or join our Honourable Warrior team (bit.ly/honourablewarriorteam) to see the many influential people who have joined our campaign.
ថ្ងៃនេះជាថ្ងៃដំបូងដែលយើងចាប់ផ្តើមយុទ្ធនាការប្រឆាំងនឹងអំពើហឹង្សាក្នុងគ្រួសារថ្មីមួយទៀត ដែលអង្គការជាច្រើននៅទូទាំងពិភពលោកក៏បានចូលរួមផងដែរតាមរយៈសកម្មភាព ១៦ ថ្ងៃប្រឆាំងនឹងអំពើហឹង្សាលើស្ត្រី។
យុទ្ធនាការរបស់យើងត្រូវបានបំផុសគំនិតឡើងដោយពាក្យបុរាណខ្មែរមួយដែលនិយាយថា“ ប្រជាជនខ្មែរមានឈាមជ័រជាអ្នកប្រយុទ្ធ” ដែលជាការរំលឹកពីពន្លឺនៃចក្រភពខ្មែរជំនាន់ដើម។ យើងលើកយកពាក្យបុរាណនេះមកប្រើដោយមោទនភាព ប៉ុន្តែពួកយើងក៏បានបន្ថែមសារសំខាន់់ថ្មីមួយក្នុងនោះដែរ – អ្នកប្រយុទ្ធដែលមានគុណធម៌ពិតប្រាកដមិនធ្វើបាបស្ត្រីឬកុមារទេ។ ហេតុនេះហើយទើបយុទ្ធនាការរបស់យើងមានឈ្មោះថា“ គុណធម៌អ្នកប្រយុទ្ធ” ។
យុទ្ធនាការរបស់យើងកាលពីឆ្នាំមុនបានអប់រំស្ត្រីអំពីច្បាប់ តែយុទ្ធនាការនេះផ្តោតសំខាន់លើតួនាទីរបស់បុរសកម្ពុជា។ ហេតុអ្វី? នេះគឺដោយសារមូលហេតុដ៏គួរឱ្យរន្ធត់មួយ។ យោងតាមការសិក្សារបស់អង្គការសហប្រជាជាតិពីឆ្នាំ ២០១៣ បុរសកម្ពុជាចំនួន ៣៦% ដែលធ្លាប់មានដៃគូបានសារភាពថាគេបានប្រើអំពើហិង្សាដែលរួមទាំងអំពើហឹង្សាផ្លូវភេទផងដែរ លើដៃគូរបស់គេយ៉ាងហោចណាស់ម្តងក្នុងជីវិតរបស់ពួកគេ។ ប្រសិនបើចំនួននាក់បានសារភាពច្រើនយ៉ាងនេះទៅហើយ ពួកយើងសង្ស័យថាតួលេខពិតប្រាកដគឺខ្ពស់ជាងនេះឆ្ងាយណាស់។ ដូចនេះបុរសត្រូវតែផ្លាស់ប្តូរ។ ហើយយុទ្ធនាការទាំងមូលរបស់យើងនឹងត្រូវបានគាំទ្រដោយអ្នកប្រដាល់ កីឡាករបាល់ទាត់ អ្នកចំរៀងនិងអ្នកផ្សេងៗទៀត
ហើយពួកយើងជឿថាសម្ដីរបស់ពួកគេនឹងមានឥទ្ធិពលលើបុរសកម្ពុជារាប់ពាន់នាក់។
បន្ថែមពីលើការចាក់ផ្សាយវវីដេអូរបស់យើង ពួកយើងក៏ស្នើសុំឱ្យប្រជាជនកម្ពុជាទាំងអស់បង្ហាញការគាំទ្រចំពោះការសន្យាតាំងខ្លួនជាអ្នកប្រយុទ្ធគុណធម៌ម្នាក់ដោយ៖ ១) ពួកគេនឹងមិនប្រើអំពើហឹង្សាទៅលើនរណាម្នាក់ដែលងាយរងគ្រោះឡើយជាពិសេសស្ត្រីឬកុមារ ២) ពួកគេនឹងគោរពភេទផ្ទុយគ្នា ៣ ) ហើយពួកគេនឹងប្រៀនប្រដៅក្មេងៗជំនាន់ក្រោយឲ្យធ្វើតាមការសន្យានេះដែរ។ យើងថែមទាំងបានបង្កើតក្រុមហ្វេសប៊ុកមួយសម្រាប់ក្រុមអ្នកប្រយុទ្ធគុណធម៌ថ្មីទាំងអស់ចែករំលែកជំនឿនិងលើកទឹកចិត្តគ្នាទៅវិញទៅមកប្រឆាំងនឹងអំពើហឹង្សា។
សូមចូលរួមបន្តតាមដានទំព័រហ្វេសប៊ុករបស់យើងឬចូលរួមក្រុមរបស់យើងដើម្បីទទួលបានពត៌មានបន្ថែមពីជនដែលមានការប្ដេជ្ញាចិត្តខ្ពស់ជាច្រើនដែលបានចូលរួមក្នុងយុទ្ធនាការរបស់យើង។