Actress Yan Linda speaks out on domestic violence and the Grassroots Justice Prize

Since we launched our campaign against domestic violence, the Cambodian actress and singer Yan Linda has been one of our most outspoken and courageous supporters. She recorded a beautiful message in support of the original campaign, and has now written a very beautiful and personal message on the issue and in support of This Life Cambodia’s efforts to win the Grassroots Justice Prize, with just 24 hours to go til voting closes (you can vote here). Here is her message, in English and Khmer.

“In December last year I chose to be part of the #endviolencetogether campaign for This life Cambodia. Ever since the launch of this campaign it has been a huge success. Many people have come forward to view videos and content about existing laws that protects and helps educate victims of domestic violence in Cambodia. The impact of this campaign has exceeded expectations so that now, This Life Cambodia has been nominated for an international award – Grassroots Justice Prize 2019.

Personally, being a survivor of domestic violence, I feel privileged that I had the knowledge and resources to help get me through a very difficult period in my life – however not a day goes by that my heart doesn’t go out to the victims of domestic violence in Cambodia, which mainly consists of vulnerable women and children. The lack of knowledge and resources prevents them from seeking help that is readily available.

I’m so grateful that This Life Cambodia has launched this campaign to help shed light to those desperately in need. In just a few seconds by simply voting for This life Cambodia in the link below they have a chance at winning an international award!

Winning this award would mean so much to all those that are involved the hard background work and efforts, and not to mention more exposure on an important topic that needs to be brought to light as it has gone unnoticed and has been viewed as normalcy in society.

We can make a huge difference, let’s #endviolencetogether for people of Cambodia

Click here to vote http://bit.ly/TLCvote”

“កាលពីខែធ្នូ ឆ្នាំមុន ខ្ញុំបានស្ម័គ្រចិត្តចូលរួមក្នុងយុទ្ធនាការ #រួមគ្នាបញ្ឈប់អំពើហិង្សា របស់ អង្គការ ជីវិតនៅកម្ពុជា។ ចាប់តាំងពីចាប់ផ្តើមមក យុទ្ធនាការនេះទទួលបានជោគជ័យយ៉ាងខ្លាំង។ មនុស្សជាច្រើនបាន មើលវីដេអូ និងអានខ្លឹមសារច្បាប់នានា ដែលការពារ និងជួយអប់រំដល់ជនរងគ្រោះពីអំពើហិង្សាក្នុងគ្រួសារ នៅកម្ពុជា។ យុទ្ធនាការនេះ ទទួលបានលទ្ធផលលើសពីការរំពឹងទុក ហើយបានជួយឲ្យ អង្គការ ជីវិតនៅកម្ពុជា អាចឈរឈ្មោះដើម្បីដណ្តើមយកជ័យលាភីអន្តរជាតិមួយហៅថា Grassroots Justice Prize Namati 2019 ទៀតផង។

ក្នុងនាមខ្ញុំផ្ទាល់ដែលជាអ្នករួចផុតពីការប្រើអំពើហិង្សាក្នុងគ្រួសារ ខ្ញុំមានការដឹងគុណយ៉ាងខ្លាំងចំពោះចំណេះដឹង និងធនធានដែលខ្ញុំមាន ដែលបានជួយខ្ញុំឲ្យរួចផុតពីដំណាក់កាលដ៏លំបាកបំផុតនៅក្នុងជីវិត។ ទោះជាយ៉ាងនេះក្តី បេះដូងរបស់ខ្ញុំតែងតែគិតដល់ជនរងគ្រោះពីអំពើហិង្សានៅកម្ពុជាជានិច្ច ដែលភាគច្រើនជាកុមារ និងស្រ្តីដែលងាយរងគ្រោះ។ ការខ្វះចំណេះដឹង និងធនធាន រារាំងពួកគេមិនឲ្យស្វែងរកជំនួយដែលមានស្រាប់ ឲ្យបានទាន់ពេលវេលា។

ខ្ញុំមានការដឹងគុណយ៉ាងខ្លាំងចំពោះ អង្គការ ជីវិតនៅកម្ពុជា ដែលបានរៀបចំយុទ្ធនាការនេះឡើង ដើម្បីជួយបំភ្លឺផ្លូវដល់ប្រជាជនដែលកំពុងរងទុក្ខពីអំពើហិង្សាក្នុងគ្រួសារ។

សូមចំណាយពេលពីរបីវិនាទី ដើម្បីបោះឆ្នោតជូន អង្គការ ជីវិតនៅកម្ពុជា ឲ្យទទួលបានឳកាសឈ្នះពានរង្វាន់អន្តរជាតិ Grassroots Justice Prize, Namati 2019 តាមរយៈតំណភ្ជាប់ខាងក្រោម ។

ការទទួលបានពានរង្វាន់អន្តរជាតិនេះ មានន័យយ៉ាងខ្លាំងចំពោះមនុស្សគ្រប់គ្នាដែលមានប្រវត្តិជូរចត់ និងការតស៊ូក្នុងជីវិត នេះនៅមិនទាន់និយាយពីការលាតត្រដាងអំពីប្រធានបទដ៏សំខាន់ (អំពើហិង្សាក្នុងគ្រួសារ) ដែលមិនសូវមានអ្នកណាចាប់អារម្មណ៍ និងយល់ថាជារឿងធម្មតានៅក្នុងសង្គមទៀងផង។

ទាំងអស់គ្នា យើងអាចធ្វើឲ្យមានការផ្លាស់ប្តូរដ៏ធំធេង។ តោះ #រួមគ្នាបញ្ឈប់អំពើហិង្សា នៅកម្ពុជា។

សូមចុចទីនេះ ដើម្បីបោះឆ្នោត៖ http://bit.ly/TLCvote”

Latest News